Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គយ បំភ្លឺបន្ថែមជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ, ទូរសព្ទប្រភេទ «Nokia ចុចពិល» ត្រូវបង់ពន្ធ និងអាករនាំចូលមិនដល់ ១ដុល្លារផងក្នុង១គ្រឿង

    BY Naren June 1, 2024
    គយ បំភ្លឺបន្ថែមជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ, ទូរសព្ទប្រភេទ «Nokia ចុចពិល» ត្រូវបង់ពន្ធ និងអាករនាំចូលមិនដល់ ១ដុល្លារផងក្នុង១គ្រឿង

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺបន្ថែម ជុំវិញកាតព្វកិច្ចពន្ធ និងអាករនាំចូលលើមុខទំនិញទូរសព្ទ។

    ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ «Nokia ចុចពិល» ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធ និងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាមេរិកក្នុងមួយគ្រឿង។

    ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបថា មុខទំនិញទូរសព្ទមានពន្ធ និងអាករនាំចូល១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ដុល្លារអាមេរិកដូចមានការលើកឡើងមួយចំនួនឡើយ៕ ផ្តល់សិទ្ធិដោយ Fresh News

    Share This Post: