Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Euro 2024 នៅអាល្លឺម៉ង់ និងចាប់ផ្តើមនៅថ្ងៃទី១៤ ខែនេះ រហូតដល់ថ្ងៃទី១៤ ខែក្រោយ

BY Naren June 4, 2024
Euro 2024 នៅអាល្លឺម៉ង់ និងចាប់ផ្តើមនៅថ្ងៃទី១៤ ខែនេះ រហូតដល់ថ្ងៃទី១៤ ខែក្រោយ

(អឺរ៉ុប)៖ ការប្រកួតដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់តំបន់អឺរ៉ុប UEFA Euro 2024 លើកទី១៧ ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹង ២៤ក្រុមចូលរួម។

សូមរំលឹកផងថា នេះជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប ដែលបានចាប់ផ្តើមដំបូងកាលឆ្នាំ១៩៦០ ហើយមានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈការប្រកួតដែលមានដល់ ២៤ក្រុមនេះ គឺត្រូវបានស្ថាប័នគ្រប់បាល់ទាត់ UEFA សម្រេចឱ្យមានតាំងពីឆ្នាំ២០១៦ ដែលពេលនោះ ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯក ។

ម្ចាស់ផ្ទះអាល្លឺម៉ង់ គឺស្ថិតក្នុងពូល A រួមជាមួយក្រុមហុងគ្រី, ស្វីស និងស្កុតឡេន ហើយជំនួបបើកព្រឹត្តិការណ៍ត្រូវប៉ះក្រុមស្កុតឡេន ដែលរៀបចំឡើងក្នុងកីឡដ្ឋាន Allianz Arena ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: