Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលអាជីវករបិទតូបលក់ដូរនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ អភិបាលខេត្ត និងប្រធានសាខាគយខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋកុំចាញ់បោក និងជឿពាក្យចចាមអារ៉ាម, មិនមានគយចុះចាប់ទំនិញនោះឡើយ

    BY Liny Chan June 6, 2024
    ផ្អើលអាជីវករបិទតូបលក់ដូរនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ អភិបាលខេត្ត និងប្រធានសាខាគយខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋកុំចាញ់បោក និងជឿពាក្យចចាមអារ៉ាម, មិនមានគយចុះចាប់ទំនិញនោះឡើយ

    (កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រុមអាជីវករលក់ដូរនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះបានបិតទាំងស្រុង ដោយមានការនិយាយតៗគ្នាថា បន្តិចទៀតនឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធរបស់ពួកគាត់ ដោយមិនរើសមុខឡើយ។

    ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។

    ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    បន្ថែមពីនេះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។ បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕ផ្ដល់សិទ្ធិដោយ៖ Fresh News


    Share This Post: