Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា អំពាវនាវឱ្យមានសកម្មភាពសកលកាន់តែខ្លាំងឡើង ប្រឆាំងនឹងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

    BY Naren July 10, 2026
    កម្ពុជា អំពាវនាវឱ្យមានសកម្មភាពសកលកាន់តែខ្លាំងឡើង ប្រឆាំងនឹងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

    នៅទីក្រុងញូវយ៉ក នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តអន្តរជាតិឡើងវិញក្នុងការបញ្ចប់អំពើហិង្សាផ្លូវភេទក្នុងជម្លោះ នៅក្នុងកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិ ចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ ដែលដឹកនាំដោយលោកជំទាវ Judith Suminwa Tuluka នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រចាំខែកក្កដា ឆ្នាំ២០២៦។

    ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬតួអង្គមិនមែនរដ្ឋ ត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ, ជនល្មើសនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះត្រូវតែត្រូវបានស៊ើបអង្កេត និងកាត់ទោស តាមនីតិវិធីតុលាការដែលមានភាពយុត្តិធម៌ ទុកចិត្តបាន និងពិចារណាដល់ជនរងគ្រោះ ហើយវិធីសាស្រ្តផ្តោតលើជនរងគ្រោះត្រូវស្ថិតនៅជាស្នូលនៃវិធីសាស្រ្តទាំងអស់៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: