Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់តំណាងនាំថវិកាមួយចូលរួមបុណ្យសពកុមាររីរងគ្រោះ ដោយសារលិចទូកចម្លង ក្រោយចេញពីសាលារៀន នៅស្រុកប្រាសាទសំបូរ

    BY Nisaiy KP June 9, 2024
    រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់តំណាងនាំថវិកាមួយចូលរួមបុណ្យសពកុមាររីរងគ្រោះ ដោយសារលិចទូកចម្លង ក្រោយចេញពីសាលារៀន នៅស្រុកប្រាសាទសំបូរ

    (កំពង់ធំ)៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

    នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថិកាមួយចំនួនចូលរួមរំលែកទុក្ខដល់សពកុមារីរងគ្រោះដោយសារលិចទូកចម្លង ពេលធ្វើដំណើរត្រឡប់ពីសាលារៀន មកផ្ទះវិញ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២៤ នៅផ្ទះគ្រួសារសព ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។

    នាឱកាសដ៏ក្រៀមក្រំនេះ តំណាងលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា តាំងនាមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះឧប្បត្តិហេតុនេះ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធក្មួយស្រីទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    លោកបានលើកឡើងថា កន្លងមកក្រសួងអប់រំបានចេញប្រកាសលេខ៣៦ អ.យ.ក. សណន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ការធ្វើដំណើរទៅសាលារៀន សំរាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលសេចក្តីណែនាំដល់អង្គភាពមន្ទីរសាមី អាជ្ញាធរពាក់ព័ន្ធ មាតាបិតា ផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសម្ចាស់អាជីវកម្មបំពាក់ឧបករណ៍សុវត្ថិភាព និងអាវពោងសុវត្ថិភាពដើម្បីបញ្ជៀសឱ្យបាននូវហេតុការណ៍ណាមួយកើតឡើង ក៏ប៉ុន្តែ វានៅតែកើតមានឡើងដោយសារការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្ម ដោយមិនពាក់អាវពោងសុវត្ថិភាព និងការផ្ទុកលើសចំណុះនេះឯង។ 

    សូមបញ្ជាក់ថា កុមារីដែលរងគ្រោះក្នុងហេតុការណ៍លិចទូកនេះឈ្មោះ អ៉ីន សុភ័ក្រ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: