BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «៣៦៨ករណី» បន្ថែមទៀត ក្នុងនោះ២៤៥នាក់នៅទីក្រុងហូជីមិញ
(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៣៥៩ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ មាន២៤៥នាក់ ត្រូវបានរាយការណ៍ពីភាគខាងត្បូងនៃទីក្រុងហូជីមិញ, ៣៦នាក់នៅខេត្ត Binh Duong ដែលនៅក្បែរនោះ និង២០ករណីនៅភាគខាងជើងខេត្ត Bac Giang។
គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់ន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,៦៤៣នាក់ ក្នុងនោះស្លាប់៧៦នាក់ និងជាសះស្បើយ ៦,៣១៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews


