ព័ត៌មានជាតិ June 16, 2024

អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា

Nisaiy KP

(សៀមរាប)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ករណីសកម្មភាពប៉ូលីសម្នាក់ ធ្វើសកម្មភាព ទះកំភ្លៀងបុរស់ម្នាក់ យ៉ាងអាណាធិបតេយ្យ ត្រូវបានផ្អាកការងារបណ្តោះអាសន្នហើយ។

ក្រសួងបានបន្ថែមផងដែរថា៖ ស្នងការនគរបាលខេត្តសៀមរាប សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ។ ដោយមូលហេតុ : ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត