- Nisaiy KP
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពីទីក្រុងហ្សឺណែវការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) បានឱ្យដឹងថា អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក អេនឌ្រូ នឹងវាយតម្លៃ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើត សមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុម ជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ
July 19, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា
July 19, 2026 - ព័ត៌មានអន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែកក្កដា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងម៉ោង ៩ និង ១០នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសចិន) និងបានកើតឡើងនៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៣៤នាក់ កំពុងបាត់ខ្លួន ខណៈមនុស្សចំនួន ១៨នាក់ត្រូវបានជួយសង្គ្រោះចេញពីបំណាក់ដី និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យមានការត្រួតពិនិត្យនិងខិតខំស្វែងរកអ្នកបាត់ខ្លួនឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរក្រុង Chongqing បានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះជាង ៨០០នាក់ក្នុងប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា
July 19, 2026 - ព័ត៌មានជាតិ
យោងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រកាសទទួលស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនឡើង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា សហគ្រាសធុនតូច និងមធ្យម (SME)គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត
July 19, 2026 - ព័ត៌មានជាតិ
(បាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម សាន គីមហុង
July 19, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» ដែលបានប្រព្រឹត្តទៅនៅទីតាំង ជីប ម៉ុង លែន គម្រោង២៧១។ ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
July 12, 2026 - ព័ត៌មានអន្តរជាតិ
ចិន៖ ព្យុះទីហ្វុងបាវីបានធ្វើដំណើរទៅដល់តំបន់ឆ្នេរភាគខាងកើត នៃប្រទេសចិនហើយ បន្ទាប់ពីបានបង្កឱ្យមានមនុស្ស ១៣៤នាក់រងរបួសនៅកោះតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែកក្កដាបានឱ្យដឹងថា ឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានបង្ខំឱ្យអាជ្ញាធរចិនធ្វើការជម្លៀសពលរដ្ឋជិត ២លាននាក់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃពលរដ្ឋត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពនោះគឺជាពលរដ្ឋនៅក្នុងខេត្ត Zhejiang ដែលជាតំបន់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាដ៏សំខាន់បំផុតរបស់ប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុងបាវីបានកំពុងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ហើយបានបណ្តាលឱ្យធ្វើឱ្យដើមឈើជាង ១,៣០០ដើមត្រូវដួលរលំ និងអគារមួយចំនួនត្រូវរងនូវការខូចខាតផងដែរ។ យ៉ាងណាក្តី នៅមិនទាន់មានរបាយការណ៍បង្ហាញពីអ្នករងគ្រោះថ្នាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 12, 2026 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកន្លងទៅ។ សូមជម្រាបថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រទំនប់អូរតេធិបតី គឺជាការឆ្លើយតបដ៏ចាំបាច់ទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ គម្រោងនេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពធនធានទឹកដ៏យុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់ដល់ខេត្តទាំងមូល និងតំបន់ផ្នែកខាងក្រោមផងដែរ។ ក្រៅពីតួនាទីក្នុងការគ្រប់គ្រងធនធានទឹក និងការធានាការផ្គត់ផ្គង់សម្រាប់វិស័យកសិកម្ម ទំនប់អូរតេធិបតីក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ខេត្តមណ្ឌលគិរីផងដែរ៕ ប្រភព៖ ក្រសួងធនធានទឹក
July 12, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ‘និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ’ ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok
July 12, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសទាំងឡាយមិនមានការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា។ នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងតែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ តាមរយៈការចែករំលែកសារ ពាក់ព័ន្ធនឹងការចង្អុលបង្ហាញពីការវិវត្តនៃ «ភូមិសាស្ត្របាល់ទាត់» ដែលកំពុងផ្លាស់ប្តូរទស្សនទានពិភពលោក របស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកអគ្គរដ្ឋទូត ខាងលើ បានរំលេចថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស។
July 5, 2026









