Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលក្រុងសៀមរាប ប្រមូលសិស្សដែលគេចសាលា​មិនចូលរៀន​ ​យកមកអប់រំ​ ណែនាំ​ និងឲ្យធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល

    BY Liny Chan June 20, 2024
    កម្លាំងនគរបាលក្រុងសៀមរាប ប្រមូលសិស្សដែលគេចសាលា​មិនចូលរៀន​ ​យកមកអប់រំ​ ណែនាំ​ និងឲ្យធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល

    នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងសៀមរាប​ បានប្រមូលសិស្សានុសិស្សដែលគេចសាលា​ មិនចូលរៀន​ តែងតែជួបជុំគ្នានៅតាមទីតាំងតារាងបាល់​ និងហាងកាហ្វេមួយចំនួន​យកមកអប់រំ​ ណែនាំ​ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាលផងដែរ។

    ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមសិស្សគេចសាលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: