Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

TikTok បើកភ្លើងខៀវឲ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះចោល ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ

BY Naren June 24, 2024
TikTok បើកភ្លើងខៀវឲ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះចោល ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ

(បរទេស)៖ បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនខែឆ្នាំ ពេលនេះក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ខ្លួនបានយល់ព្រមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបិទចោលវេទិកាវីដេអូខ្លីៗមួយនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ និងការពារទិន្នន័យឯកជនភាពអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

អស់រយៈពេលជាច្រើនខែឆ្នាំមកហើយ TikTok និង ByteDance បាននឹងកំពុងជំរុញឱ្យតុលាការអាមេរិកបញ្ឈប់ការអនុវត្តន៍ច្បាប់ដែលហាមឃាតកម្មវិធីនេះលើទឹកដីអាមេរិក ឬលក់កម្មសិទ្ធឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង ការយល់ព្រមបើកភ្លើងខៀវពីសំណាក់ TikTok នេះ គឺដើម្បីផ្តល់សិទ្ធអំណាចឲ្យរដ្ឋាភិបាលអាមេរិក នូវសិទ្ធសម្រេចរបស់ខ្លួន ក៏ដូចជាអនុវត្តន៍ច្បាប់ហាមឃាត TikTok ដែលចូលជាធរមានកាលពីឆ្នាំ២០២២។ ច្បាប់នេះ ត្រូវបានកំណត់ឡើង ដោយសារតែការព្រួយបារម្ភ ថា TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែជុំវិញកង្វល់នេះ ក្រុមហ៊ុន ByteDance តែងតែបដិសេធ និងធានាថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យនោះដែរ។

TikTok អះអាងថា យន្តការនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានសិទ្ធិអំណាចច្បាស់លាស់ ក្នុងការព្យួរវេទិកានេះនៅសហរដ្ឋអាមេរិក តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងលិខិតមួយយ ដែលត្រូវបានរាយការណ៍ដំបូងដោយ Washington Post ផ្ញើទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មេធាវីរបស់ TikTok បានចោទប្រកាន់ថា រដ្ឋាភិបាលបានបញ្ឈប់ការចរចាសំខាន់ៗ បន្ទាប់កំណត់ច្បាប់ថ្មី។

គួរជម្រាបថា TikTok កំពុងប្រឈមនឹងច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance លក់កម្មសិទ្ធរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមមុខនឹងការហាមឃាត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: