Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ០៩នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៨ ​ខែមិថុនា ម្សិលមិញ

    BY Liny Chan June 29, 2024
    អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ០៩នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៨ ​ខែមិថុនា ម្សិលមិញ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ០៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២៤​នេះ។

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ០៩នាក់នោះ មាននៅ​ភ្នំពេញ​ ២នាក់​ ព្រះវិហារ​ ៥នាក់​ និងព្រៃវែង​ ២នាក់។

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: