ព័ត៌មានអន្តរជាតិ July 1, 2024

Apple នឹងឌីហ្សាញ iPhone 16 ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មបែបថ្មី ដើម្បីងាយស្រួលក្នុងការដោះដូរ

Liny Chan

(បរទេស)៖ ទូរស័ព្ទ iPhone ស៊េរីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជាមួយនឹងការរចនាថ្មបែបថ្មីទាំងអស់ ដែលនឹងផ្តល់សារៈសំខាន់ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសមានភាពងាយស្រួលក្នុងការដោះដូរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៌ថ្មីរបស់ The Information បានឲ្យដឹងថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្ម សម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ២០២៥ខាងមុខនោះ ហើយពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ។ 

ការធ្វើឲ្យប្រសើរឡើងនោះ គឺបានន័យថា ពេលនេះ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរហើយ ដោយមានការឌីស្សាញស្រោមថ្មពីលោៈរុំពីលើថាមពល ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានគេរាយការណ៍ថា គឺជារបកគំហើញថ្មី នឹងមានភាពងាយស្រួលជាងមុន។ ត្បិតកន្លងទៅ ថាមពលថ្ម ដែលមាននៅលើស្មាតហ្វូនជាច្រើន ត្រូវបានគេមើលឃើញថា គឺមានការឌីស្សាញនៅក្នុង foil និងមានការភ្ជាបជាមួយស្មាតហ្វូនតាមរយៈបន្ទះ adhesive strips ដែលគ្រប់គ្នាធ្លាប់ដោះវាចេញដើម្បីទាញថ្មចេញពីស្មាតហ្វូន។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានពីអ្នកវិភាគប៉ុណ្ណោះ ខណៈដំណឹងពិតប្រាកដនោះ ឬមានការអាប់ដេតឬអត់នោះ មានតែរងចាំការប្រកាសបង្ហាញរបស់ Apple ផ្ទាល់នាពេលខាងមុខប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖