ព័ត៌មានជាតិ
លោក ហោ ណាំបូរ៉ា កូនប្រុសលោក ហោ ណាំហុង ទទួលមរណភាពដោយរោគាពាធ ក្នុងវ័យ៦៥ឆ្នាំ
BY Naren
July 3, 2024
(ភ្នំពេញ)៖ លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅវេលាម៉ោង ១១៖១១នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។

លោក ហោ ណាំបូរ៉ា គឺជាអតីតឯកអគ្គរាជទូតរបស់កម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន។ ប្រទេសចុងក្រោយដែលលោកបំពេញការងារជាឯកអគ្គរាជទូត គឺនៅប្រទេសឥណ្ឌូនេស៊ី ហើយចប់អាណត្តិនៅខែមីនា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ Fresh News
