Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន

    BY Liny Chan July 8, 2024
    ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជទ័យត្រាស់បង្គាប់ផ្តល់គោមងារ«អ្នកឧកញ៉ា» ដល់ឧកញ៉ា សំ សុខនឿន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/000 ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

    ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា សំ សុខនឿន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី និងពីប្រទេសអង់គ្លេសលើជំនាញពាណិជ្ជកម្ម បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញអចលនទ្រព្យដែលជានិច្ចកាលតាមបណ្តាអង្គភាពសារព័ត៌មានធំៗក្នុងស្រុកនិងអន្តរជាតិតែងតែផ្តល់បទសម្ភាសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។

    អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ដែលវិនិយោគក្នុងពហុវិស័យដូចជា អចលនទ្រព្យ សុខាភិបាល អប់រំ ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងឧស្សាហកម្មជាដេីម។

    លើសពីនេះ អ្នកឧកញ៉ាក៏ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជារបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។ អ្នកឧកញ៉ាសំ សុខនឿន តែងតែងបានអមដំណើរប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អញ្ជើញទៅទស្សនកិច្ចការទូតពាណិជ្ជកម្ម វិនិយោគនៅបណ្តាប្រទេសធំៗមួយចំនួនក្នុងការគៀងគរទាក់ទាញការវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។

    សូមជម្រាបជូនថា អ្នកឧកញ៉ាវ័យក្មេងដែលមានដើមកំណើតជាកូនអ្នកស្រុកក្រូចឆ្នារ ក្រៅតែពីជាអ្នករកស៊ីហើយនោះ អ្នកឧកញ៉ាជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទៀតផង៕

    Share This Post: