ព័ត៌មានជាតិ July 9, 2024

កិច្ចសម្ភាស៖ អ្នកជំនាញវប្បធម៌អប់រំ លើកឡើងថា CoolApp គ្មានពណ៌គ្មានក្លិនឡើយ, គ្រាន់តែជាមធ្យោបាយមួយដែលកូនខ្មែរបង្កើតឡើង សម្រាប់ឱ្យមនុស្សទាក់ទងគ្នា 

Liny Chan

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp ជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ហើយសូមចូលរួមគាំទ្រកម្មវិធីនេះទាំងអស់ ដើម្បីជំរុញលើកទឹកចិត្ដល់កូនខ្មែរជំនាន់ក្រោយបន្តបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិត បានបញ្ជាក់ថា CoolApp ជាមធ្យោបាយទំនាក់ទំនងគ្នាជាប្រចាំថ្ងៃ ដូចទៅនឹងកម្មវិធី Telegram ឬ Whatsapp ជាដើម ដោយវាគ្មានពណ៌ គ្មានក្លិននោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News