Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកពន្ធដារ ជំរុញភ្នាក់ងារសេវាកម្មពន្ធដារត្រូវពង្រឹងការផ្ដល់សេវា និងជៀសវាងការប្រកាសបង់ពន្ធខុស

    BY Liny Chan July 10, 2024
    អគ្គនាយកពន្ធដារ ជំរុញភ្នាក់ងារសេវាកម្មពន្ធដារត្រូវពង្រឹងការផ្ដល់សេវា និងជៀសវាងការប្រកាសបង់ពន្ធខុស

    (ភ្នំពេញ)​៖ លោក គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងប្រកាសពន្ធជូនអ្នកជាប់ពន្ធខុស និងដាច់ខាតចៀសឲ្យផុតពីការគេចវេះពន្ធ។

    ការជំរុញដូចនេះ បានធ្វើឡើងក្នុងឧកាស លោក គង់ វិបុល អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្ទេរថ្លៃ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគា សូហ្វីតែល ភ្នំពេញ។

    លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះថា «សូមជំរុញឲ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ពង្រឹងការផ្តល់សេវារបស់ខ្លួន ចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានចន្លោះប្រហោងណាមួយជាយថាហេតុ និងដាច់ខាត ត្រូវចៀសឲ្យផុតពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ»

    ពាក់ព័ន្ធទៅនឹងការគេចវេះពន្ធនេះ លោកបានបញ្ចាក់ឲ្យដឹងថា ការចុះបញ្ជីតាមអនឡាញ នៅតែមានការចុះបញ្ជីក្លែងក្លាយ និងមិនត្រឹមត្រូវ ប្រហែល១៥ ទៅ២៥ភាគរយ ដែលធ្វើឲ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នា។

    ជារូបភាពខ្លះៗនៃការផ្ទេរថ្លៃ កន្លងមកពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារ មានបុគ្គលដែលជួលឲ្យគេឈរឈ្មោះជំនួស (ក្លែងបន្លំអត្តសញ្ញាណម្ចាស់ពិតប្រាកដ និងមិនមែនជាអ្នកទទួលផលពិតប្រាកដ ពីអាជីវកម្ម) ដែលអាចជាគោលដៅ នៃការបង្កើតសហគ្រាសក្លែងក្លាយ ដើម្បីបំប៉ោងចំណាយ ក្លែងវិក្កយបត្រ គេចវេះពន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: