Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជា្ញធរខណ្ឌព្រែកព្នៅ​ ស្នើសុំឱ្យប្រជាពលរដ្ឋដែលនៅសេសសល់ពីការតវ៉ានៅលើផ្លូវ១៥១ ចូលមកចរចា និងផ្លាស់ទៅទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំរួចរាល់

    BY Liny Chan July 12, 2024
    អាជា្ញធរខណ្ឌព្រែកព្នៅ​ ស្នើសុំឱ្យប្រជាពលរដ្ឋដែលនៅសេសសល់ពីការតវ៉ានៅលើផ្លូវ១៥១ ចូលមកចរចា និងផ្លាស់ទៅទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំរួចរាល់

    (ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ លោក​ ធឹម​ សំអាន​ អភិបាល​ខណ្ឌព្រែកព្នៅ​ បានស្នើសុំឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅដ្ឋានមិនរៀបរយ​តាមបឹងតាមោកនៅសេសសល់​ ចូលមកចរចាបន្តទៀត ដើម្បីផ្លាស់ទៅរស់នៅទីតាំងថ្មី​ ដែលអាជ្ញាធរបានរៀបចំរួចរាល់​នៅផ្លូវលេខ១៥១​ ក្នុងសង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ​។

    លោក​ ធឹម​ សំអាន​ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលតាំងលំនៅដ្ឋានមិនរៀបរយចំនួន​១០៩ខ្នងផ្ទះ នៅលើផ្លូវលេខ១៥១ ពេលនេះព្រមផ្លាស់ទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្តចំនួន​៦២ខ្នងផ្ទះហើយ​ នៅសល់តែ​ ៤៧ខ្នងផ្ទះទៀតនោះ​ ដែលមិនទាន់ស្ម័គ្រចិត្ត​ ដោយសារតែមានមេខ្យល់នៅពីក្រោយខ្នង មិនឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទៅនៅទីតាំងដែលអាជ្ញាធរបានរៀបចំទុកនោះឡើយ។

    Share This Post: