Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ ចាប់ដៃគ្នាបង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញនៅផ្សារទំនើបម៉ាក្រូ ទាំង ៣សាខា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក

    BY Liny Chan July 16, 2024
    សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ ចាប់ដៃគ្នាបង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញនៅផ្សារទំនើបម៉ាក្រូ ទាំង ៣សាខា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក

    សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នា បង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញ ពោលគឺពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅផ្សារទំនើបម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។

    សហគ្រិនខ្មែរ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ នេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រផលិតផលក្នុងស្រុក និងស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន៖ គ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែ និងផ្លែឈើស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ ជាដើម។

    លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ អតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។ សូមចូលរួមគាំទ្រទាំងអស់គ្នា៕

    Share This Post: