Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖​ ក្នុងរយៈពេល១សប្ដាហ៍ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣៤ម៉ឺននាក់

    BY Liny Chan July 16, 2024
    ក្រសួងទេសចរណ៍៖​ ក្នុងរយៈពេល១សប្ដាហ៍ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣៤ម៉ឺននាក់

    (ភ្នំពេញ)៖ យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ ២៩៥,៨៣១នាក់ និងភ្ញៀវទេសចរបរទេស ៥១,៣៦៦នាក់។

    សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២,៩៥៧បណ្ណ កើនឡើង ៦.៦% និងចំណូលសរុប ៥៨៣,៩៩៤ដុល្លាអាមេរិក កើនឡើង ៨.៦%។

    គួរបញ្ជាក់ថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ជើង រួមមាន៖
    * អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ជើងហោះហើរ
    * អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ជើងហោះហើរ
    * អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ជើងហោះហើរផងដែរ៕ ផ្ដល់​សិទ្ធិដោយ៖ Fresh News

    Share This Post: