ព័ត៌មានជាតិ July 23, 2024

កុមារ៉ា រិទ្ធសិទ្ធិ កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ

Liny Chan

(ភ្នំពេញ)៖ កុមារ៉ា ហ៊ុន ពេជមុន្នី រិទ្ធសិទ្ធិ ចៅប្រុសសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា ហើយត្រូវជាកូនរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានចូលរួមប្រឡងនៅសិង្ហបុរី ដោយទទួលបានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម។

តាមសារលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅ រិទ្ធសិទ្ធិ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃ ដែលចៅសិទ្ធិ រៀននៅមតេយ្យ តែត្រូវប្រឡង ជាមួយសិស្សថ្នាក់ទី១។ លើកនេះចៅសិទ្ធិ ត្រូវប្រឡងជាមួយសិស្ស ដែលមានកម្រិតខ្ពស់ជាង»

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ កុមារ៉ា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត​ ពេជ ច័ន្ទមុន្នី ក៏ធ្លាប់បានទទួលចំណាត់ថ្នាក់ជាប់លេខ១ ផងដែរ នៅក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,៣៥៨នាក់ ជុំវិញពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News