Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសមិនអនុញ្ញាតឲ្យរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាឡើយ

    BY Liny Chan July 24, 2024
    ក្រសួងអប់រំ ប្រកាសមិនអនុញ្ញាតឲ្យរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាឡើយ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនគាំទ្រ និងអនុញ្ញាតឲ្យរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំនាថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខឡើយ ព្រោះជាការប្រកួតខុសច្បាប់ ។

    នេះបើយោងតាមលិខិតរបស់ក្រសួង ដែលអង្គភាព Fresh News Plus ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រសួងបានឆ្លើយតបនឹងលិខិតអញ្ជើញលេខ wcx/003 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់លោក S.T .Arsu អគ្គលេខាធិការ Wolrd Cup Kabaddi ។

    យោងតាមសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រសួងមិនទាន់បានទទួលការស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតពិភពលោក ប្រភេទកីឡា Kabaddi ខាងលើនោះទេ ដូច្នេះសូមលោកអគ្គលេខាធិការ ជម្រាបថា៖

    ១. ក្រសួងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះ មិនទាន់បង្កើតសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ ។
    ២. បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា គឺជាអំពើខុសច្បាប់ ។
    ៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំការប្រកួតនេះដែរ ។
    ៤. រាជរដ្ឋាភិបាល ក៏មិនទាន់បានអនុញ្ញាតឲ្យរៀបចំការប្រកួតនៅឡើយ ដូចនេះ ការត្រៀមរៀបចំការប្រកួតខាងលើ មិនស្របច្បាប់ទេ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: