Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បាត់បង់ជីវិត ៦នាក់ និងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡានហាយឡែនឌ័រ និងឡានកុងតឺន័រ នៅស្រុកព្រៃនប់

    BY Nisaiy KP August 18, 2024
    បាត់បង់ជីវិត ៦នាក់ និងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡានហាយឡែនឌ័រ និងឡានកុងតឺន័រ នៅស្រុកព្រៃនប់

    (ព្រះសីហនុ)៖ យ៉ាងហោចណាស់មានអ្នកបាត់បង់ជីវិត ៦នាក់ដែលជាគ្រួសារសាច់ញាតិនឹងគ្នា និងរងរបួស១ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺន័រ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    តាមការឱ្យដឹងពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃ១៧ សីហា ២០២៤។

    គ្រោះថ្នាក់នេះបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់១នាក់៖
    ១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)
    ២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)
    ៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)
    ៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)
    ៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)
    ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)
    ៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ តែក៏បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: