Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្ររុស្ស៊ី ផ្ទុកមនុស្ស ២២នាក់ បាត់ដាននៅភាគខាងកើតប្រទេស

BY Nisaiy KP September 1, 2024
ឧទ្ធម្ភាគចក្ររុស្ស៊ី ផ្ទុកមនុស្ស ២២នាក់ បាត់ដាននៅភាគខាងកើតប្រទេស

(មូស្គូ)៖ ក្រសួងកិច្ចការសង្គ្រោះបន្ទាន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្ររុស្ស៉ីមួយគ្រឿងដែលមានសមាជិកពីឡុត ៣នាក់ និងអ្នកដំណើរ ១៩នាក់នៅលើនោះ បានបាត់ដាននៅតំបន់ Kamchatka ចុងភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។

ដោយដកស្រង់ប្រភពពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍ថា ឧទ្ធម្ភាគចក្រ Mi-8T បានហោះចេញពីមូលដ្ឋានក្បែរភ្នំភ្លើង Vachkazhets ហើយស្រាប់តែបាត់ទំនាក់ទំនងជាមួយក្រុមពីឡុត នៅវេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងតំបន់)។ តាមក្រសួងកិច្ចការសង្គ្រោះបន្ទាន់ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយអ័ព្ទក្រាស់ នៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថា Kamchatka ដែលធ្វើដំណើរប្រហែល ៤ម៉ោងពីរដ្ឋធានីមូស្គូ របស់រុស្ស៉ី គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលត្រូវបានគេស្គាល់ដោយសារតែមានទន្លេស្រស់ស្អាត ទឹកហូរ និងភ្នំភ្លើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: