ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅចំនួន ៤៤រូប
BY Liny Chan
September 6, 2024
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីគាំទ្រការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាចំនួន ៤៤រូប ដើម្បីបង្រៀនថ្នាក់ ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងរាជធានី-ខេត្ត ដូចខាងក្រោម៖


ផ្ដល់សិទ្ធិដោយ៖ Fresh News