ព័ត៌មានជាតិ September 6, 2024

អ្នកទទួលបានគោរមងារ «លោកអ្នកឧកញ៉ា» ត្រូវបង់វិភាគទាន ជូនរាជរដ្ឋាភិបាលមួយឆ្នាំប្រហែល ១០ម៉ឺនដុល្លារ, «អ្នកឧកញ៉ា» បង់វិភាគទានប្រហែល ១ម៉ឺន៥ពាន់ដុល្លារ និង «ឧកញ៉ា» បង់វិភាគទានប្រហែល ៨ពាន់ដុល្លារ

Liny Chan

(ភ្នំពេញ)៖ តាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា បានបញ្ជាក់ឱ្យដឹងថាគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។

មាត្រា២៤ នៃអនុក្រឹត្យនេះ បានកំណត់ពីប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖
* លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)
* អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)
* ឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)

គោរមវន្តទាំងអស់ ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា (មាត្រា២៦) ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយ ចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី (មាត្រា២៤)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News