ព័ត៌មានជាតិ September 6, 2024

សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះ ចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមប្រញាប់ទាក់ទងសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក

Liny Chan

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

អនុក្រឹត្យថ្មីនេះ បានកំណត់ពីបែបបទ និងនីតិវិធី នៃការអនុវត្តនូវបញ្ញត្តិគោល ដែលមានចែងនៅក្នុង ព្រះរាជក្រឹត្យ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលជាឯកសារគតិយុត្តិដ៏សំខាន់មួយទៀតសម្រាប់ សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាគោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្ត។

ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមមេត្តាទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News