ព័ត៌មានជាតិ September 10, 2024

សាធារណជនចង់ទៅធ្វើការងារនៅប្រទេសជប៉ុន សូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ

Liny Chan

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។

បើតាមលោករដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

*ទី១៖ ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់២៧ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

*ទី២៖ ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

*ទី៣៖ ការធ្វើតេស្តផ្នែកសំណង់ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

*ទី៤៖ ការធ្វើតេស្តផ្នែកកសិកម្ម នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧, ៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

*ទី៥៖ ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុននេះ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ទីតាំងមណ្ឌលធ្វើតេស្តស្ថិតនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) អាសយដ្ឋាន៖ ផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមានលេខទូរសព្ទ៖ +855 12 937 168/+855 16 862 868/+855 12 269 768 ។

ដោយឡែកសេវានៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត មានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News