Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    FFC ប្រកាសតែងតាំង លោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បណ្ដោះអាសន្ន

    BY Liny Chan September 13, 2024
    FFC ប្រកាសតែងតាំង លោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បណ្ដោះអាសន្ន

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចេញសេចក្តីប្រកាសពីការតែងតាំងលោក Koji Gyotoku ធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក Felix Dalmas ត្រូវបាន (FFC) សម្រេចបញ្ចប់កិច្ចសន្យាពីតំណែងគ្រូបង្វឹកជាផ្លូវការ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។

    បុរសសញ្ជាតិជប៉ុន Koji Gyotoku ក៏កំពុងមានភារកិច្ចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោកជាគ្រូបង្គោលផងដែរ ។

    លោក Koji Gyotoku ធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជន U16 និង U19 កម្ពុជា ជាមួយការបង្កើតកំណត់ត្រាថ្មីៗជាច្រើន ពិសេសកំណត់ត្រាចុងក្រោយ ដោយលោកដឹកនាំក្រុម U16 កម្ពុជា លេងមិនស្គាល់ពាក្យថាចាញ់សោះ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Boys’ Championship 2024 នៅឥណ្ឌូនេស៊ី ដោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ ។

    លោក Koji Gyotoku ក៏នឹងដឹកនាំក្រុមគោព្រៃជំទងកម្ពុជា U20 លេងពានរង្វាន់ AFC U20 Asian Cup China 2025 Qualifiers ដែលឆាយនីសតៃប៉ិ ធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិ U20 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U20 អូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ។ ចំពោះការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ នាឆ្នាំ២០២៥ ខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: