Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ បង្ហាញលទ្ធផលទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១១ នៅប្រទេសចិន

    BY Nisaiy KP September 15, 2024
    ក្រសួងការពារជាតិ បង្ហាញលទ្ធផលទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១១ នៅប្រទេសចិន

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

    ក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា (Promoting Peace for a Shared Future)», ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» ដោយគូសបញ្ជាក់អំពីតម្រូវឱ្យមានការគិតគូរឡើងវិញនូវអភិក្រមក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។

    ក្រៅពីចូលរួមវេទិកាសៀនសាន និងជំនួបទ្វេភាគី ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានជួបធ្វើបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ CCTV ដើម្បីបង្ហាញអំពីទស្សនៈលើបរិយាកាសសន្តិសុខតំបន់ និងសកលលោកបច្ចុប្បន្ន ក៏ដូចជាបង្ហាញពីគោលនយោបាយការពារជាតិកម្ពុជា នៅក្នុងរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នេះដែរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនហ៊ូវៃ ដែលមានការិយាល័យធំនៅទីក្រុងប៉េកាំង ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់ទីតាំងប្រវត្តិសាស្រ្តធំៗមួយចំនួននៅក្នុងរដ្ឋធានីប៉េកាំង ផងដែរ៕

    ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៖

    ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: