ព័ត៌មានជាតិ September 19, 2024

លទ្ធផលប្រឡងកងរាជអាវុធហត្ថ នឹងប្រកាសនៅថ្ងៃស្អែកនេះ! អ្នកនាំពាក្យជូនដំណឹងដល់បេក្ខជនទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះនៅតាមទីតាំងដែលខ្លួនបានដាក់ពាក្យ និងប្រឡង

Liny Chan

(ភ្នំពេញ)៖ ការប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ នឹងបិទផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះទៅ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ដែលបេក្ខជនបានដាក់ពាក្យ និងប្រឡងកាលពីពេលកន្លងទៅ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឆ្លងកាត់ការប្រឡងនេះ បេក្ខជនដែលមានគ្រប់លក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ចំនួន១,១០៣នាក់ ក្នុងនោះ ជាប់ជាស្ថាពរ ចំនួន១,០៣១នាក់ និងជាប់បម្រុង ចំនួន៧២នាក់ ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យសរុបជាង៧,០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News