ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ខាន់ លីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី
BY Liny Chan
September 20, 2024
(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ ពលបាលត្រីវិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

មន្រ្តីនគរបាលរូបនេះ ជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្ថយឋានន្តរស័ក្តិលោក ខាន់ លីណា៖

ផ្ដល់សិទ្ធិដោយ៖ Fresh News