ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៣,៦៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
BY Liny Chan
September 21, 2024
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៦៥០រៀល ក្នុង១លីត្រ៕


ផ្ដល់សិទ្ធិដោយ៖ Fresh News