Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខេត្តនៅតាមបណ្ដោយព្រំដែន ថៃ ឡាវ និងវៀតណាម អាចប្រឈមជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះ

    BY Liny Chan September 23, 2024
    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខេត្តនៅតាមបណ្ដោយព្រំដែន ថៃ ឡាវ និងវៀតណាម អាចប្រឈមជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលព្យុះ

    (ភ្នំពេញ)៖ ខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែន ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម សុទ្ធតែអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែឥទ្ធិខ្យល់ព្យុះធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ហើយនាំឱ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

    ជុំវិញការទទួលរងឥទ្ធិពលពិខ្យល់ព្យុះនេះដែរ ត្រូវបានលោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថាដោយសារកត្តាភូមិសាស្រ្តអំណោចផលរបស់ប្រទេសកម្ពុជា បានធ្វើឱ្យកម្ពុជាតែងតែគេចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែខ្យល់ព្យុះនេះ។

    ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុង របស់លោក សុទ្ធ គឹមកុលមុនី ដូចតទៅ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: