ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ កំណត់ក្រុមហ៊ុន នាំចូលសាច់បង្កក ២០បន្ថែមទៀត
BY Liny Chan
September 25, 2024
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង។ នេះបើតាមសេចក្ដីជូនដំណឹង របស់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់៤០ក្រុមហ៊ុន ដូចចែងក្នុងតារាង»៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖





ផ្ដល់សិទ្ធិដោយ៖ Fresh News