ព័ត៌មានជាតិ September 28, 2024

ណាល់ ដារិទ្ធ យុវជនឆ្នើមកម្ពុជាទី១ បានបញ្ចប់ការសិក្សា នៅសាលារាជបណ្ឌិត្យសភាយោធា អតីតព្រះមហាក្សត្រី Alizabeth ទី២ នៃចក្រភពអង់គ្លេស

Liny Chan

(អង់គ្លេស)៖ យុវជន ណាល់ ដារិទ្ធ  ដែលជាបុត្រារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមោទនភាពបំផុតសំរាប់យុវជនកម្ពុជា ដែលបានបញ្ចប់ការសិក្សាពី សាលារាជ្យបណ្ឌិត្យយោធាអតីតព្រះមហាក្សត្រី Alizabeth ទី2របស់ចក្រភពអង៎គ្លេស។

កាលឆ្នាំ២០២១ យុវជនឆ្នើមកម្ពុជារូបនេះមានឱកាសទទួលបានអាហារូបករណ៍ពី អតីតព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។

សូមបញ្ជាក់ថា យុវជនឆ្នើមកម្ពុជា ណាល់ ដារិទ្ធ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅ សាលាបណ្ឌិត្យយោធាចក្រភពអង់គ្លេសដ៏ល្បីមួយនេះបានគឺ ដោយសារយុវជន ណាល់ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសំភាសន៍ និងប្រឡងជាមួយវិញ្ញាសារ ដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធា របស់ចក្រភព អង់គ្លេសប្រចាំនៅប្រទេសសឹង្ហបុរី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ជាពិសេសបានការគាំទ្រពីអតីតលោកជំទាវ អគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីទូតជំនាញជាច្រើនរូបទៀត។

ទីបំផុតយុវជន ណាល់ ដារិទ្ធ បានឆ្លងផុតវិញ្ញាសារដ៏លំបាក និងតឹងរឹងដែលមិននឹកស្មានដល់ថា ទទួលបានជោគជ័យ គួរជាទីមោទនភាពយ៉ាងក្រៃលែង និងជាកិត្តិយសធំធេងសម្រាប់ក្រុមគ្រួសាររួមទាំងបង ប្អូនមិត្តភក្តិសាច់ញាតិនៅកម្ពុជា។

បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបាជោគជ័យយុវជន ណាល់ ដារិទ្ធ បានប្តេជ្ញាចិត្ត និងសន្យាថាយកលទ្ធផលពីការសិក្សារៀនសូត្រពីសាលា មកបំរើលើវិស័យកងទ័ពនៅកម្ពុជា និងចូលរួមអភិវឌ្ឍន៍ជាតិដោយការពារសន្តិភាពជូនជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News