Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែក គោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ 

    BY Liny Chan October 7, 2024
    ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែក គោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ 

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារសារជូនពរ និងផ្ដាំផ្ញើជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។

    ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែកនេះ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

    លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទទួលទានដំណេក និងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ៕ Fresh News

    Share This Post: