Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលក្រុងនៅប្រទេសម៉ិកស៉ិក ត្រូវគេធ្វើឃាត ក្រោយចូលកាន់តំណែងបានត្រឹមប៉ុន្មានថ្ងៃ

    BY Liny Chan October 7, 2024
    អភិបាលក្រុងនៅប្រទេសម៉ិកស៉ិក ត្រូវគេធ្វើឃាត ក្រោយចូលកាន់តំណែងបានត្រឹមប៉ុន្មានថ្ងៃ

    (ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃអាទិត្យ ទី៧ ខែតុលា អភិបាលរដ្ឋធានីនៃរដ្ឋ Guerrero ដែលពោរពេញដោយអំពើហិង្សានៅម៉ិកស៉ិក ត្រូវបានគេធ្វើឃាត មិនដល់រយៈពេល១សប្តាហ៍ ក្រោយលោកចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

    រដ្ឋ Guerrero បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alejandro Arcos ត្រូវបានគេសម្លាប់ ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែង ជាអភិបាលក្រុង Chilpancingo ដែលជារដ្ឋធានីរបស់រដ្ឋ Guerrero និងមានប្រជាជន​ប្រហែល២៨០,០០០នាក់ នៅភាគនិរតីប្រទេសម៉ិកស៉ិក។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុង​បើកការស៉ើបអង្កេត ជុំវិញករណីឃាតកម្ម លើលោក Arcos។

    គួរបញ្ជាក់ថា រដ្ឋរបស់ម៉ិកស៉ិកមួយនេះ បានក្លាយជារដ្ឋដ៏គ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកនយោបាយ និងអ្នកសារព័ត៌មាន។ មានបេក្ខជននយោបាយ សរុបយ៉ាងហោចណាស់ ៦នាក់ ត្រូវគេធ្វើឃាត នៅក្នុងរដ្ឋ Guerrero មុនការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: