Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបិទផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃ១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ

    BY Liny Chan October 11, 2024
    អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបិទផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃ១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ភ្ញៀវទេសចរទាំងឡាយ ពីការបិទបណ្ដោះអាសន្ននូវផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ។

    ចំពោះភ្ញៀវទេសចរដែលចង់ចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងកើត អាចធ្វើដំណើរចេញ-ចូលតាមគំនូសបង្ហាញដូចមានភ្ជាប់ជាមួយរូបភាពណែនាំខាងក្រោម៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: