Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បន្ទប់សម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលប្រលងបាក់ឌុប ត្រូវបានបំពាក់កាម៉េរ៉ាសុវត្ថិភាព ដោយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ

    BY Liny Chan October 18, 2024
    បន្ទប់សម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលប្រលងបាក់ឌុប ត្រូវបានបំពាក់កាម៉េរ៉ាសុវត្ថិភាព ដោយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ដំណើរកំណែទាំងស្រុងកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ព្រឹកនេះក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានអនុវត្តតាមបច្ចេកទេសប្រកបដោយភាពសុក្រឹតត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

    ដោយឡែកនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

    ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    Share This Post: