ព័ត៌មានជាតិ October 21, 2024

នៅឆ្នាំ២០២៥​​ខាងមុខ​ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត​ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា

Liny Chan

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំ២០២៥​​ខាងមុខ​ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត​ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមរយៈការផុសនៅលើផេកផ្លូវការ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា នាថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបបានចូលរួមជាមួយឯកឧត្តម​ សុខ​ សប្បាយណា​ ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​រៀបចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និងជាប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា​ ​បានចុះពិនិត្យទីតាំង​ ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ឆ្នាំ២០២៥​​។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប