Geoff Capes អតីតកីឡាករកម្លាំងយក្សពិភពលោក ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
(ឡុងដ៍)៖ Geoff Capes ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករកម្លាំងខ្លាំងពិភពលោក និងរបស់ចក្រភពអង់គ្លេស ផងនោះ បានទទួលអនិច្ចកម្មហើយ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺមហារីក។

គេហទំព័រកីឡា BBC បានដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមគ្រួសារ Capes ឱ្យដឹងថា «ក្រុមគ្រួសាររបស់លោក Geoffrey Capes បានជូនដំណឹងពីការបាត់បង់សមាជិករបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤»។
Capes ដែលមានជំងឺមហារីករ៉ាំរៃ ធ្លាប់បានឈ្នះមេដាយមាស ២លើកនៅព្រឹត្តិការណ៍ Commonwealth Games និង European Indoor Championships ថែមទៀតផង។
បណ្តាសហព័ន្ធជាតិអង់គ្លេស និងអន្តរជាតិនានា រួមទាំងអតីតកីឡាកររួមជំនាន់ ក៏បានចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះដែរ ពីការបាត់បង់អតីតម្ចាស់មេដាយមាសអូឡាំពិក ៣សម័យមួយនេះ ក្នុងនាមកីឡាករជាប់ចំណាត់ថ្នាក់លេខ៥ នៅអូឡាំពិកហ្គេម នាឆ្នាំ១៩៨០ ក្នុងទីទីក្រុង Moscow ប្រទេសរុស្ស៊ី។
បើយោងតាមវេបសាយមូលនិធិរបស់ Geoff Capes បានឱ្យដឹងថា Capes គឺមានកម្ពស់ ៦ហ្វីត និង ៥.៥អ៊ីង ជាមួយនឹងទម្ងន់សរុប ១៧០គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

