ព័ត៌មានអន្តរជាតិ July 2, 2021

BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៧១៣ករណី» ក្នុងនោះ៤៦៤នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៧១៣ករណីបន្ថែមទៀត ក្នុងនោះ២០ករណីជានាំចូល និង៦៩៣ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន៤៦៤ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៩០ករណី និងខេត្ត Tiền Giang មាន៣៨ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៧,៥៧៦នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៧,២៤៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews