Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: លោក ដូណាល់ ត្រាំ បន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង៩៩

    BY Liny Chan November 6, 2024
    BREAKING: លោក ដូណាល់ ត្រាំ បន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង៩៩

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង៩៩។ នេះបើតាម​ទីភ្នាក់ងារសារព័ត៌មាន AP។

    ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។

    ប៉ុន្តែលទ្ធផលបោះឆ្នោតត្រឹមម៉ោងនេះ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ រហូត ឬគណបក្សប្រជាធិបតេយ្យរហូត។ ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនេះត្រូវបានគេព្យាករទុកមុនទៅហើយ។

    នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: