Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ

    BY Liny Chan November 7, 2024
    ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ

    (ភ្នំពេញ)៖ បើគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤មកដល់ពេលនេះ នៅសល់មិនដល់ ១ខែទៀតទេ ការប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់ ពោលគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។

    ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអាទិ៍មាន៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ឺមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

    លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាន នៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន។

    ហើយអ្វីកាន់តែពិសេសបន្ថែមទៀត បន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារ នឹងដឹកជញ្ជួនលតាបត្រដល់ទីតាំងរបស់លោកអ្នកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: