ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ព្យាយាមរក្សាមរតកដូនតាយ៉ាងខ្ជាប់ខ្ជួន ដើម្បីបន្តកេរ្តិ៍ឈ្មោះដល់កូនខ្មែរជំនាន់ក្រោយ
(ភ្នំពេញ)៖ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលជាទូកល្បីឈ្មោះប្រចាំខេត្តបាត់ដំបង បានបោះពួយពីវត្តឯករង្សី នៃស្រុកឯកភ្នំ ឆ្ពោះមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើងពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទូកងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងមានកិត្តិសព្ទល្បីរន្ទឺនៅក្នុងខេត្តបាត់ដំបង រយៈកាលជាង២០ឆ្នាំមកហើយ។
សូមជម្រាបថា ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ត្រូវបានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រសិទ្ធនាមថាជា «អធិរាជដងទឹកសង្កែ» ដោយសារតែល្បឿនរបស់ទូក មិនងាយនឹងទទួលបរាជ័យ៕
សូមទស្សនាវីដេអូអំពីតំណមរបស់ទូកវត្តឯករង្សី ដូចតទៅ៖




ផ្ដល់សិទ្ធិដោយ៖ Fresh News
