Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវបរទេសជាង ២៦០០នាក់ មកពីប៉ែកអឺរ៉ុប ចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ

    BY Liny Chan November 19, 2024
    នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវបរទេសជាង ២៦០០នាក់ មកពីប៉ែកអឺរ៉ុប ចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងមាននាវិកចំនួន ៧៧៦នាក់ មបានកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

    របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

    នាវានេះ មានសញ្ជាតិ Netherlands មាននាវិកចម្រុះជាតិសាសន៍ ៣៥សញ្ជាតិ សរុបចំនួន៧៧៦នាក់ (ស្រី ១៣៦នាក់) ហើយផ្ទុកភ្ញៀវទេសចរសុទ្ធចំនួន ១៨៦៥នាក់ (ស្រី៩៨៧នាក់) មាន៤៣សញ្ជាតិ។

    សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: