ព័ត៌មានអន្តរជាតិ July 3, 2021

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥៤៥ករណី» ក្នុងនោះ៤២៩នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៥៤៥ករណីបន្ថែមទៀត ក្នុងនោះ១៨ករណីជានាំចូល និង៥២៧ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន៤២៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន១៣ករណី និងខេត្ត Phú Yên មាន៤០ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន ៣នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៨,១២១នាក់ ក្នុងនោះស្លាប់៨៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews