ព័ត៌មានជាតិ
ថ្ងៃនេះ ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរី នាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមហើយ
BY Liny Chan
December 27, 2024
(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ ត្រូវពិនិត្យលេី បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ សោភ័ណភាពខ្លែង និងការក្រវីឯក និងតម្រូវឱ្យមានគ្នា ៣នាក់ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។
សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖












ផ្ដល់សិទ្ធិដោយ៖ Fresh News