ព័ត៌មានជាតិ January 14, 2025

ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំជាង១២០លានដុល្លារ តាមរយៈការដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា

Liny Chan

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ រៀល ស្មើនឹងប្រហែលជាង ១២០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ មូលបត្ររដ្ឋ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ (ប្រាំរយប៊ីលាន) រៀល ដូចមានព័ត៌មានលម្អិតខាងក្រោម៖
ក៖ តម្លៃចារឹកក្នុងមួយប័ណ្ណ៖ ១ ០០០ ០០០ (មួយលាន) រៀល
ខ៖ ប្រភេទមូលបត្រ៖ ឥណប្រតិទាន ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ, ១០ឆ្នាំ, និង ១៥ឆ្នាំ
គ៖ ប្រភេទអត្រាគូប៉ុង៖ ថេរ
ឃ៖ ការទូទាត់គូប៉ុង៖ រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ
ង៖ មូលដ្ឋានរាប់ថ្ងៃ៖ Actual/Actual
ច៖ ការសងប្រាក់ដើម៖ ទូទាត់សងនៅចុងឥណប្រតិទាន
ឆ៖ វិធីសាស្ត្រដេញថ្លៃ និងចំនួនស្នើដេញថ្លៃ៖ Multiple Price Auction & Multiple Bids
ជ៖ គម្លាតនៃការបោះផ្សាយ៖ ៤ សប្តាហ៍ម្តង
ឈ៖ ទំហំគ្រោងបោះផ្សាយ (Indicative Amount)

ផ្ដល់សិទ្ធិដោយ៖ Fresh News