Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សួរចំៗទៅកាន់សមាជិកព្រឹទ្ធសភាលោក គឹម ធា ថា «ហេតុអ្វីផ្លូវនៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រាលកៅស៊ូយូរម្ល៉េះ?»

    BY Liny Chan January 14, 2025
    សម្តេចតេជោ ហ៊ុន សែន សួរចំៗទៅកាន់សមាជិកព្រឹទ្ធសភាលោក គឹម ធា ថា «ហេតុអ្វីផ្លូវនៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រាលកៅស៊ូយូរម្ល៉េះ?»

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅលោកបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាលលេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ពីផ្លូវទៅស្រុករមាសហែកថា ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?

    ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»

    ជាការឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក គឹម ធា បានបញ្ជាក់ថា ផ្លូវនេះមិនទាន់បានចាក់កៅស៊ូនៅឡើយទេ ទើបបានមួយកំណាត់ដោយសារប្រចាំឆ្នាំ រាជរដ្ឋាភិបាលផ្តល់ជូនតែ៥គីឡូម៉ែត្រ ហើយឥឡូវនៅមេម៉ាយ នៅឡើយ។

    លោក គឹម ធា បានបន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំរួចហើយ តែមិនទាន់បានចេញជាផ្លូវកៅស៊ូនោះឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: